បន្ទាប់ពីបានខិតខំប្រឹងប្រែងអស់រយៈពេលជាងដប់ឆ្នាំក្នុងការធ្វើការងារដើម្បីសន្តិភាព លោកស្រី Dr. Emma Leslie នាយកប្រតិបតិ្តមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសនិ្តភាពនិងដោះស្រាយទំនាស់ រួមជាមួយស្វាមី គឺលោក សុត ផ្លាយង៉ាម បានបង្ហាញរូបរាងរបស់គម្រោងពិព័រណ៍សនិ្តភាព នៅខេត្តបាត់ដំបង ដែលត្រូវបានបើកសម្ពោធកាលពីថ្ងៃអង្គារ ទី ២៣ ខែ តុលា ឆ្នាំ ២០១៨។ ចក្ខុវិស័យនៃគម្រោងនេះគឺដើម្បីផ្តល់ទីតាំងស្ងប់ស្ងាត់និងសុវត្ថិភាពមួយសម្រាប់អ្នកដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីចែករំលែក សញ្ចឹងគិត និងរៀនសូត្រពីបទពិសោធន៍របស់ពួកគេ។ ទីធ្លាខាងក្នុងនៃសំណង់អគារនៃសាលពិព័រណ៍នេះ រួមមានគ្រោងអាគារបីដែលបង្ហាញពីប្រវត្តិសាស្ត្រផ្សេងៗគ្នា។ ស្ថិតនៅនៅភូមិអូរដំបង ដែលមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង សារមន្ទីរសន្តិភាពកម្ពុជាស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដែលចង់ស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់កម្ពុជា៕
កម្រងរូបភាព៖ គម្រោងពិព័រណ៍សន្តិភាពនៅខេត្តបាត់ដំបងផ្តោតលើការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជា
![រូបភាពទេសភាពនៃបរិវេណខាងក្នុងនៃសាលតាំងពិព័រណ៍ធំមួយដែលមានដាក់តាំងនូវរូបភាពដំណើរការនៃការកសាងសន្តិភាពក្នុងអំឡុងពេលក្រោយសង្គ្រាមនៅកម្ពុជា។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/b6abc70a-e895-46c1-9930-5b5060776715_w1024_q10_s.jpg)
១
រូបភាពទេសភាពនៃបរិវេណខាងក្នុងនៃសាលតាំងពិព័រណ៍ធំមួយដែលមានដាក់តាំងនូវរូបភាពដំណើរការនៃការកសាងសន្តិភាពក្នុងអំឡុងពេលក្រោយសង្គ្រាមនៅកម្ពុជា។ (រិទ្ធី ឧត្តម/VOA)
![អ្នកចូលរួមទស្សនាកំពុងតែអងេ្កតមើលរូបថត និងរឿងរ៉ាវពិតរបស់អ្នកតស៊ូមតិដើម្បីសន្តិភាពនៅកម្ពុជាថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)](https://gdb.voanews.com/8859e09c-8293-4613-a0ab-9ea1f4e43909_w1024_q10_s.jpg)
២
អ្នកចូលរួមទស្សនាកំពុងតែអងេ្កតមើលរូបថត និងរឿងរ៉ាវពិតរបស់អ្នកតស៊ូមតិដើម្បីសន្តិភាពនៅកម្ពុជាថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)
![ភាវ ភី អាយុ ២០ឆ្នាំ (ឆ្វេង) និងចាន់ គឹមហ្ស៊ាង អាយុ ២២ឆ្នាំ (កណ្តាល) ជានិស្សិតអក្សរសាស្ត្រខ្មែរ និងជ័យ សុផាន់ អាយុ ២១ឆ្នាំ (ស្តាំ) ជានិស្សិតផ្នែកគ្រប់គ្រងទូទៅនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ យល់ថា ប្រជាជនកម្ពុជាវ័យក្មេងគប្បីសិក្សាឲ្យបានច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជាដើម្បីចៀសវាងការកើតឡើងច្រំដែលនៃប្រវត្តិសាស្ត្រ។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/097dde6e-9594-4b35-92db-28ec954a5b98_w1024_q10_s.jpg)
៣
ភាវ ភី អាយុ ២០ឆ្នាំ (ឆ្វេង) និងចាន់ គឹមហ្ស៊ាង អាយុ ២២ឆ្នាំ (កណ្តាល) ជានិស្សិតអក្សរសាស្ត្រខ្មែរ និងជ័យ សុផាន់ អាយុ ២១ឆ្នាំ (ស្តាំ) ជានិស្សិតផ្នែកគ្រប់គ្រងទូទៅនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ យល់ថា ប្រជាជនកម្ពុជាវ័យក្មេងគប្បីសិក្សាឲ្យបានច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជាដើម្បីចៀសវាងការកើតឡើងច្រំដែលនៃប្រវត្តិសាស្ត្រ។ (រិទ្ធី ឧត្តម/VOA)
![លោកស្រី Nikki Singer នាយកសារមន្ទីរសន្តិភាពកម្ពុជាឈរពីមុខគំនូរលើជញ្ជាំងដែលបង្ហាញអំពីប្រវត្តិសាស្ត្រសង្ខេបរបស់កម្ពុជា។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/ae33df2f-ebc3-4038-93e3-990b28b51b20_w1024_q10_s.jpg)
៤
លោកស្រី Nikki Singer នាយកសារមន្ទីរសន្តិភាពកម្ពុជាឈរពីមុខគំនូរលើជញ្ជាំងដែលបង្ហាញអំពីប្រវត្តិសាស្ត្រសង្ខេបរបស់កម្ពុជា។ (រិទ្ធី ឧត្តម/VOA)
![លោកស្រី Emma Leslie នាយកប្រតិបតិ្តមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសនិ្តភាពនិងដោះស្រាយទំនាស់ កាត់ខ្សែបូមុនពេលនាំអ្នកចូលរួម ទស្សនាសាលតាំងពិព័រណ៍មួយ កាលពីថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/ca1b9155-f381-4200-88a6-cc72ac6728e0_w1024_q10_s.jpg)
៥
លោកស្រី Emma Leslie នាយកប្រតិបតិ្តមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសនិ្តភាពនិងដោះស្រាយទំនាស់ កាត់ខ្សែបូមុនពេលនាំអ្នកចូលរួម ទស្សនាសាលតាំងពិព័រណ៍មួយ កាលពីថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។ (រិទ្ធី ឧត្តម/VOA)
![លោកបណ្ឌិត សុត ផ្លាយង៉ាម ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង គឺជាសកម្មជនសន្តិភាព និងជាស្ថាបនិកនៃសារមន្ទីរសន្តិភាពកម្ពុជាមួយរូប។ លោកបាននិយាយថា សារមន្ទីរនេះនឹងបង្ហាញនូវប្រភេទសិល្បៈមួយបែប ដែលមានគោលបំណងបង្ហាញទាំងប្រវត្តិសាស្ត្រជូរចត់ និងវិជ្ជមាន។ (ហោ ស៊ិញហ៊ួរ/VOA)](https://gdb.voanews.com/9d660bc9-a788-4b95-a2bc-00f68d5855ad_w1024_q10_s.jpg)
៦
លោកបណ្ឌិត សុត ផ្លាយង៉ាម ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង គឺជាសកម្មជនសន្តិភាព និងជាស្ថាបនិកនៃសារមន្ទីរសន្តិភាពកម្ពុជាមួយរូប។ លោកបាននិយាយថា សារមន្ទីរនេះនឹងបង្ហាញនូវប្រភេទសិល្បៈមួយបែប ដែលមានគោលបំណងបង្ហាញទាំងប្រវត្តិសាស្ត្រជូរចត់ និងវិជ្ជមាន។ (ហោ ស៊ិញហ៊ួរ/VOA)
![លោកស្រី Emma Leslie (អាវពណ៌ខៀវ) និយាយជាមួយនឹងលោកស្រី Sharon May (រ៉ូបពណ៌ប៉ៃតង) ដែលជាអ្នកសារព័ត៌មាននិងអ្នកថតរូបប្រចាំនៅជំរំជនភៀសខ្លួនតំបន់ទីពីរ ដែលបានបើកដំណើរការចាប់ពីឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ១៩៩៣។ អ្នកស្រី Sharon May បានចំណាយពេលពីរឆ្នាំរស់នៅតាមព្រំដែនខ្មែរនិងថៃ ដែលជាតំបន់ទីជម្រករបស់ប្រជាជនកម្ពុជាជាច្រើនដែលបានរត់គេចពីសង្គ្រាម ដើម្បីចងក្រងរូបភាពជីវិតរបស់ពួកគេនៅពេលនោះ។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/2199297d-1e14-42ac-9daa-58ec96983d24_w1024_q10_s.jpg)
៧
លោកស្រី Emma Leslie (អាវពណ៌ខៀវ) និយាយជាមួយនឹងលោកស្រី Sharon May (រ៉ូបពណ៌ប៉ៃតង) ដែលជាអ្នកសារព័ត៌មាននិងអ្នកថតរូបប្រចាំនៅជំរំជនភៀសខ្លួនតំបន់ទីពីរ ដែលបានបើកដំណើរការចាប់ពីឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ១៩៩៣។ អ្នកស្រី Sharon May បានចំណាយពេលពីរឆ្នាំរស់នៅតាមព្រំដែនខ្មែរនិងថៃ ដែលជាតំបន់ទីជម្រករបស់ប្រជាជនកម្ពុជាជាច្រើនដែលបានរត់គេចពីសង្គ្រាម ដើម្បីចងក្រងរូបភាពជីវិតរបស់ពួកគេនៅពេលនោះ។ (រិទ្ធី ឧត្តម/VOA)
![អ្នកសារព័ត៌មាន សង្គមស៊ីវិល ព្រះសង្ឃ និស្សិត និងគណៈប្រតិភូរបស់ស្ថានទូតបានចូលរួមក្នុងពិធីបើកសម្ពោធ «ពិព័រណ៍សនិ្តភាពកម្ពុជា‍» នៅឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង កាលពេលព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)](https://gdb.voanews.com/67d2c9ab-6462-47bf-907b-db32e7e3017d_w1024_q10_s.jpg)
៨
អ្នកសារព័ត៌មាន សង្គមស៊ីវិល ព្រះសង្ឃ និស្សិត និងគណៈប្រតិភូរបស់ស្ថានទូតបានចូលរួមក្នុងពិធីបើកសម្ពោធ «ពិព័រណ៍សនិ្តភាពកម្ពុជា» នៅឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង កាលពេលព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)
![អ្នកចូលរួមទស្សនាបានដើរតាមក្បួនដង្ហែរសូត្រមន្តរបស់ព្រះសង្ឃកាត់ទីធ្លាពិព័រណ៍សន្តិភាព ទៅកាន់សាលមួយដែលមានតាំងរូបសិល្បៈឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការព្យាបាលដំបៅសង្គ្រាមនៅកម្ពុជា ដូចជាការដោះមីន និងការគាំពារជនរងគ្រោះដោយសារសង្គ្រាមជាដើម។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/35e46057-bc05-44f8-ab99-60305b2c7468_w1024_q10_s.jpg)
៩
អ្នកចូលរួមទស្សនាបានដើរតាមក្បួនដង្ហែរសូត្រមន្តរបស់ព្រះសង្ឃកាត់ទីធ្លាពិព័រណ៍សន្តិភាព ទៅកាន់សាលមួយដែលមានតាំងរូបសិល្បៈឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការព្យាបាលដំបៅសង្គ្រាមនៅកម្ពុជា ដូចជាការដោះមីន និងការគាំពារជនរងគ្រោះដោយសារសង្គ្រាមជាដើម។ (រិទ្ធី ឧត្តម/VOA)