មានទីតាំងស្ថិតនៅខេត្តបាត់ដំបង ទីសក្ការៈគោរពបូជាសាសនា Baha'i លើកដំបូងបង្អស់បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជា។ សាសនា Baha'i បង្រៀនឲ្យមនុស្ស និងសាសនិកទទួលយកនូវការបង្រៀនពីសាសនាដទៃទៀតមិនថា គ្រឹស្តសាសនា ពុទ្ធសាសនា ឬសាសនាអ៊ីស្លាមក្តី។ ទីសក្ការៈបូជានេះ ត្រូវបានសាងសង់ឡើងដោយចំណាយទឹកប្រាក់អស់១លាន៥សែនដុល្លារអាមេរិក លើទំហំដីប្រមាណជាង៩ហិកតា ហើយរចនាបថនៃអគារនេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករខ្មែរគឺលោក តាំង សុចិត្រវិទូ។ សព្វថ្ងៃនេះ អ្នកប្រតិបត្តិសាសនា Baha'i នៅខេត្តបាត់ដំបង មានចំនួន១ម៉ឺន២ពាន់នាក់៕