ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ការ​ដឹង​ពី​វិធីសាស្រ្ត​រក្សា​អនាម័យ​ជួយ​បង្ការ​មិន​ឲ្យ​​មាន​រោគ​ធ្លាក់ស​មិន​ប្រក្រតី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក​ ថ្លែង​ថា​ការ​ដឹង​ពី​វិធី​អនាម័យ​សម្អាត​ប្រដាប់​ភេទ​ប្រចាំ​ថ្ងៃ​គឺ​ជា​វិធី​បង្ការ​មួយ​យ៉ាង​សំខាន់​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ស្រ្តី​កើត​រោគ​ធ្លាក់ស​មិន​ប្រក្រតី​បាន។ វិធី​ទាំងនោះ​រួមមាន​ការ​សម្អាត​ប្រដាប់​ភេទ​ដោយ​ប្រើ​ទឹក​ស្អាត​ដុសលាង​ជាមួយ​នឹង​ដៃ​ និង​ស្លៀក​ខោ​ក្នុង​ដែល​ធ្វើ​ពី​កូតុង ហើយ​មិន​ត្រូវ​ដុសលាង​ជាមួយ​នឹង​សាប៊ូ​ដែល​មាន​ក្លិនក្រអូប​ ឬ​ប្រើ​ទឹកក្រអូប​បាញ់​លាង​នៅ​ក្នុង​រន្ធ​យោនី​នោះ​ទេ។ ការ​ប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​បង្ក​ឲ្យ​មាន​ការ​ធ្លាក់ស​មិន​ប្រក្រតី​ត្រូវ​បាន​ចែកចេញ​ជា​ប្រភេទ​ផ្សេងៗ​គ្នា​ទៅតាម​រោគវិនិច្ឆ័យ​នៃ​ប្រភេទ​ជំងឺ​នីមួយៗ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៨ តុលា ២០១៨)

XS
SM
MD
LG