ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ចិញ្ចឹម​ឃ្មុំ​ប៉ូឡូញ​ព្រួយ​បារម្ភ​ដោយសារ​រដ្ឋាភិបាល​បើក​ឲ្យ​ប្រើ​ប្រាស់​សារធាតុ​គីមី​​​ដែល​គេ​ហាមឃាត់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សត្វ​ឃ្មុំ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​ផ្គត់ផ្គង់​អាហារ​របស់​យើង។ ប៉ុន្តែ ហ្វូង​ឃ្មុំ​នៅ​ជុំវិញ​ពិភពលោក​ កំពុង​ធ្លាក់​ចុះ​ក្នុង​កម្រិត​មួយ​គួរ​អោយ​ព្រួយ​បារម្ភ។ នេះ​ជា​រឿង​មិន​ល្អ​នៅ​ទ្វីប​អឺរ៉ុប ដែល​ដំណាំ​គ្រប់​មុខ​ប្រមាណ ៨០ភាគរយ ពឹង​ផ្អែក​លើ​ការ​ក្រេប​និង​រោយ​លំអង​ដោយ​សត្វ​ល្អិត។ ហេតុផល​ធំ​មួយ​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​សត្វ​ឃ្មុំ គឺ​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​ហៅ​ថា «neonicotinoids‍» ដែល​មាន​ជាតិ​ពុល​ខ្ពស់​សម្រាប់​សត្វ​​ឃ្មុំ។ ខណៈ​ពេល​ដែល​សារធាតុ​គីមី «neonicotinoids‍» នេះ​ ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​សហភាព​អឺរ៉ុប ប្រទេស​ជា​សមាជិក​នីមួយៗ អាច​ចេញ​ករណី​លើក​លែង បើក​ឲ្យ​ប្រើ​ប្រាស់​វា​បាន។ ក្រសួង​កសិកម្ម​​ប្រទេស​ប៉ូឡូញ បាន​អនុម័ត​ជា​បណ្ដោះ​អាសន្ន បើក​ឲ្យ​ប្រើ​ប្រាស់​សារធាតុ​គីមី «neonicotinoids‍» នេះ ទៅ​លើ​ដំណាំ rapeseed ដែល​យក​ទៅ​ចម្រាញ់​ជា​ប្រេង​ឆា។នេះ​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ចិញ្ចឹម​ឃ្មុំ​នៅ​ប្រទេស​ប៉ូឡូញ​។ អ្នកស្រី Julie Taboh នៃ VOA រាយការណ៍​ពី​រឿង​នេះ។ លោក ចាប ចិត្រា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG