ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ យុវជន​មិន​ត្រូវ​ផ្តេកផ្តួល​លើ​គោលនយោបាយ​ តែ​ក៏​ត្រូវ​ស្វះស្វែង​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​យុវជន​មិន​មែន​ជា​តួនាទី​របស់​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​នោះ​ទេ យុវជន​ខ្លួន​ឯង​ផ្ទាល់​ក៏​ត្រូវ​យល់​ដឹង​អំពី​គោល​នយោបាយ​ទាំង​ ១២នេះ នេះ​បើ​យោង​តាម​លោក លៀវ គឹមឡាយ និស្សិត​ទើប​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ការ​អភិវឌ្ឍ​អន្តរជាតិ​ប្រកប​ដោយ​ចីរភាព​នៅ​ឯ​សាកល​វិទ្យាល័យ Brandeis ក្នុងសហរដ្ឋអាមេរិក។ លោក​បន្ថែម​ថា ក្នុង​ចំណោម​គោលនយោបាយ​ជាតិ​ទាំង​១២នេះ​ លោក គឹមឡាយ យល់​ថា​គួរ​ផ្តល់​អាទិភាព​ទៅ​លើ​គោល​នយោបាយ​ចំនួន៥ រួម​មាន ទី១ ​លើក​កម្ពស់​ការ​អប់រំ ការ​បណ្តុះ​បណ្តាល​និង​ការ​អភិវឌ្ឍ​សមត្ថភាព​ ទី២ បង្កើន​ការ​អប់រំ ការ​ថែទាំ និង​ការ​ផ្តល់​សេវា​សុខភាព ទី៣ បណ្តុះ​ស្មារតី​សហគ្រិនភាព​និង​ទីផ្សារ​ការងារ ទី៤ បង្កើន​ការ​ចូលរួម​របស់​យុវជន និង​ទី៥ បង្កើន​ការងារ​ស្ម័គ្រចិត្ត។​ (ស្រេង លក្ខិណា, Hello VOA សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន, ២០ សីហា ២០១៨)

XS
SM
MD
LG