ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖​ នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​យុត្តិធម៌​ក្នុង​ផ្នត់​គំនិត​ខ្មែរ​មាន​ឫស​គល់​ក្នុង​ព្រះពុទ្ធសាសនា


បទសម្ភាសន៍ VOA៖​ នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​យុត្តិធម៌​ក្នុង​ផ្នត់​គំនិត​ខ្មែរ​មាន​ឫស​គល់​ក្នុង​ព្រះពុទ្ធសាសនា
សូម​រង់ចាំ
Embed

No media source currently available

0:00 0:16:56 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សាលា​ក្ដី​ខ្មែរ​ក្រហម ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្វែងរក​​យុត្តិធម៌​តាម​ស្តង់ដារ​អន្តរជាតិ​ដល់​ជនរងគ្រោះ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ និង​ដើម្បី​ក្លាយ​ជា​គំរូ​ប្រព័ន្ធ​យុត្តិធម៌​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។ លោក​សាស្ត្រាចារ្យ Alex Hinton នៃ​សាកលវិទ្យាល័យ Rutgers ផ្នែក​សង្គម​វិទ្យា​និង​នរវិទ្យា​នៅ​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ក្នុង​សៀវភៅ​ថ្មី​របស់​លោក​អំពី​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​​បាន​បោះពុម្ព​ផ្សាយ​ក្នុង​ខែ​ឧសភា​ឆ្នាំ២០១៨ ថា យុត្តិធម៌​ក្នុង​ផ្នត់​គំនិត​ប្រជាជន​កម្ពុជា ដែល​មាន​ឫស​គល់​ក្នុង​ព្រះពុទ្ធសាសនា មាន​អត្ថន័យ​ខុស​ពី យុត្តិធម៌​តាម​ស្តង់ដារ​អន្តរជាតិ។ លោក​សាស្ត្រាចារ្យ Alex Hinton ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​មេ​ខ្មែរ​ក្រហម កាំង ហ្គេកអ៊ាវ ហៅ ឌុច ហើយ​លោក​ក៏​ធ្លាប់​ធ្វើ​ជា​សាក្សី​ជំនាញ​ក្នុង​សំណុំ​រឿង​០០២ ដំណាក់​កាល​ទី២ នៃ​តុលាការ​ខ្មែរ​ក្រហម​ផង​ដែរ។ លោក ចាប ចិត្រា នៃ VOA បាន​សម្ភាសន៍​លោក​សាស្ត្រាចារ្យ​ Alex Hinton កាល​ពី​ពេល​ថ្មីៗ​នេះ អំពី​សៀវភៅ​ថ្មី​របស់​លោក ដែល​មាន​ចំណង​ជើង​ថា៖ «របាំង​យុត្តិធម៌៖ សវនាការ​នៃ​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា» ឬ​ជា​ភាសា​អង់គ្លេស​ថា៖ «Justice Facade: Trials of Transition in Cambodia‍»។

XS
SM
MD
LG