ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដូចរំពឹងទុក លោកហ៊ុន សែនឈ្នះការបោះឆ្នោត ដែលសហគមន៍​ប្រជាធិបតេយ្យ​បដិសេធ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដូចរំពឹងទុក លោកហ៊ុន សែនឈ្នះការបោះឆ្នោត ដែលសហគមន៍​ប្រជាធិបតេយ្យ​បដិសេធ មន្ត្រីគណបក្សសង្គ្រោះជាតិបានប្រាប់សន្និសីទព័ត៌មាននៅថ្ងៃចន្ទនេះថា លទ្ធផលនៃការបោះឆ្នោតសភាដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានប្រកាសជ័យជម្នះនោះត្រូវបានសហគមន៍អន្តរជាតិបដិសេធ។ លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយកាលពីឆ្នាំមុនពីបទក្បត់ជាតិ បានប្រាប់សន្និសីទសារព័ត៌មាននៅក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីថា៖ «ថ្ងៃទី២៩ កក្កដាឆ្នាំ ២០១៨ជាថ្ងៃស្លាប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាថ្ងៃខ្មៅងងឹតនៃប្រវត្តិសាស្រ្តរបស់កម្ពុជា»។ សេតវិមានបាននិយាយថា ខ្លួននឹងពិចារណាលើជំហាននានារួមទាំងការពង្រីកការដាក់កំហិតទិដ្ឋាការលើសមាជិករដ្ឋាភិបាលមួយចំនួនក្នុងការឆ្លើយតបទៅនឹង«ការបោះឆ្នោតដែលមិនត្រឹមត្រូវ»៕

XS
SM
MD
LG