ស្តាប់សេចក្តីរាយការណ៍៖ របាយការណ៍មួយបានលើកឡើងថា សង្គមស៊ីវិលនៅកម្ពុជារងការគាបសង្កត់
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលបំពេញកិច្ចការនៅក្នុងប្រទេសកម្ពុជាប្រឈមមុខទៅនឹងការរឹតត្បិតប្រតិបត្តិការរបស់ពួកគេពីសំណាក់រដ្ឋាភិបាល។ ការរឹតត្បិតនេះបានរារាំងយ៉ាងខ្លាំងដល់ការងាររបស់ពួកគេ ស្របពេលដែលការបោះឆ្នោតជាតិខិតចូលមកដល់នៅថ្ងៃអាទិត្យខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយសា្ថប័នស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ លោក ឆេង ចន្នី នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕