ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Apple បើក​ឲ្យ​អតិថិជន​​កំណត់​ពេល​វេលា​ប្រើ​ប្រាស់ iPhone


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អ្នក​ជំនាញ​​ព្រមាន​ថា ការ​ចំណាយ​ពេល​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​គ្រួសារ​និង​ជីវិត​សង្គម​របស់​យើង។ ក្រុមហ៊ុន​ Apple ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​ធំ​បំផុត​ក្នុង​​ពិភពលោក បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ព្រមាន​នេះ ហើយ​បាន​ប្រកាស​ពី​មុខងារ​ថ្មីៗ​សម្រាប់​ទូរស័ព្ទ iPhone ដែល​នឹង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់ ​អាច​គ្រប់​គ្រង់​ពេល​វេលា​ក្នុង​ជីវិត​របស់​គេ​ឡើង​វិញ។ នៅ​ឯ​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​ទីក្រុង San Jose រដ្ឋ​ California កាល​ពី​ថ្ងៃទី៤ ដល់ ទី៨ ខែមិថុនា ក្រុមហ៊ុន Apple ក៏​បាន​បង្ហាញ​ពី​កំណែ​លម្អ​លើ​​កម្មវិធី​មួយ​ចំនួន​ផង​ដែរ រួម​ទាំង​បច្ចេកវិទ្យា​បញ្ចូល​រូប​និម្មិត​ទៅ​ក្នុង​ពិភព​ពិត ឬ Augmented Reality ហៅ​កាត់​ថា AR។ លោក George Putic នៃ VOA រាយការណ៍​ពី​រឿង​នេះ។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែ​សម្រួល៕

XS
SM
MD
LG