ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសម្ពោធ​វិហារ​ហិណ្ឌូ​និង​ស៊ីក​ទី​១​ក្នុង​សហគមន៍​អាហ្វហ្គានីស្ថាន បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ភាពចម្រុះ​នៃ​វប្បធម៌​ក្នុង​ស.រ.អា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វិហារ AsaMai Hindu ដែល​ជា​ទី​សក្ការៈ​បូជា​ដំបូង​មួយ សម្រាប់​ពួក​អ្នក​កាន់​សាសនា​ហិណ្ឌូ​និង​អ្នក​កាន់​សាសនា​ស៊ិក​ ជនជាតិ​អាហ្វហ្គានីស្ថាន​រស់​នៅ​ក្នុង​​តំបន់​វ៉ាស៊ីនតោន ត្រូវ​បាន​សម្ពោធ​នៅ​ក្នុង​​រដ្ឋ Silver Spring រដ្ឋ Maryland កាល​ពី​ថ្ងៃសៅរ៍ ទី២១ ខែ​មេសា។ ពិធី​សម្ពោធ​វិហារ​​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ស្រប​ពេល​ជាមួយ​ទិវា​ Vaisakhi ដែល​ជា​ពិធីបុណ្យ​សាសនា​ហិណ្ឌូ​និង​ស៊ីក។ កម្មវិធី​ទាំង​ពីរ​នេះ បាន​បង្កើន​ភាព​សប្បាយ​រីករាយ​ទ្វេដង​សម្រាប់​អ្នក​ជឿ​សាសនា​ទាំង​ពីរ​នេះ ដែល​ពួក​គេ​បាន​និយាយ​ថា ពួកគេ​ចង់​ឲ្យ​កន្លែង​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​សិក្សា​មួយ សម្រាប់​ក្មេង​កាន់​សាសនា​ហិណ្ឌូ​ជំនាន់​ក្រោយ​ ដើម្បី​រក្សា​ទំនាក់​ទំនង​របស់​ពួកគេ ជាមួយ​នឹង​ប្រពៃណី​នៃ​ជីដូន​ជីតា​អាហ្វហ្គានីស្ថាន​របស់​ពួកគេ។ លោក Mohammad Ahmadi នៃ VOA បាន ទៅ​ចូល​រួម​ពិធី​សម្ភោធ​វិហារ​​ហិណ្ឌូ​និង​ស៊ីក​នេះ ហើយ​ជូន​សេចក្តី​រាយការណ៍​នេះ។ លោក ចាប ចិត្រា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG