ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការ​បោះឆ្នោត​ម៉ាឡេស៊ី​​​ជា​សារ​​និង​ក្តី​សង្ឃឹម​ដល់​​​អំណាច​ប្រជាពលរដ្ឋ​​នៅ​អាស៊ី​អាគ្នេយ៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ប្រទេស​​ម៉ាឡេស៊ី​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា​កន្លង​ទៅ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ច្រើន​ ដោយ​​សម្ព័ន្ធភាព​នៃ​គណបក្ស​ប្រឆាំង​បាន​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ។ ការណ៍​នេះ​​មាន​​​ឡើង​​ស្រប​ពេល​ដែល​​​និន្នាការ​នៃ​លទ្ធិប្រជាធិបតេយ្យ​បាន​ថយ​ចុះ​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ អ្នក​តាមដាន​ការ​បោះឆ្នោត​ពីរ​​រូប​គឺ​​លោក​ យឿង សុធារ៉ា អ្នកជំនាញ​ខាង​កិច្ចការបោះឆ្នោត និង​លោក សេង សុភ័ណ នាយកប្រតិបត្តិ​នៃ​ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស (CEROC) ថ្លែង​ថា​ ប្រទេស​កម្ពុជា​និង​ប្រទេស​អាស៊ី​អាគ្នេយ៍​​ផ្សេង​ៗ​អាច​រៀន​សូត្រ​​បាន​ច្រើន​អំពី​ដំណើរ​ការ​បោះឆ្នោត​​​ឯករាជ្យ​​​​នៅ​ប្រទេស​ម៉ាឡេស៊ី សិទ្ធិ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ម៉ាឡេស៊ី ការ​ផ្ទេរ​អំណាច​ដោយ​សន្តិភាព​​ទៅ​កាន់​រដ្ឋាភិបាល​ថ្មី និង​​ការ​ធ្វើ​តុល្យភាព​​​​​នយោបាយ​ការ​បរទេស​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន។​​​ (សឹង សុផាត, Hello VOA, វ៉ាស៊ីនតោន, ៧ មិថុនា ២០១៨)

XS
SM
MD
LG