ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្កាយ​រណប​របស់ NASA ត្រៀម​ចេញ​ស្វែងរក​ភព​ថ្មី


ផ្កាយ​រណប​របស់ NASA ត្រៀម​ចេញ​ស្វែងរក​ភព​ថ្មី
សូម​រង់ចាំ
Embed

No media source currently available

0:00 0:02:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដំណើរ​ស្វែង​រក​ពិភព​ថ្មីៗ​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ នឹង​ឈាន​ដល់​ដំណាក់​កាល​ថ្មី​មួយ នៅ​ពេល​ដែល​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បង្ហោះ​ផ្កាយ​រណប​ថ្មី​មួយ​របស់​ខ្លួន​ចេញ​ពី​ស្ថានីយ​អវកាស​ក្នុង​ទី​ក្រុង Cape Canaveral រដ្ឋ Florida។ ផ្កាយ​រណប​ ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ស្រង់​ទិន្នន័យ​អំពី​ភព​ក្រៅ​ប្រពន្ធ​ព្រះអាទិត្យ​នេះ មាន​ឈ្មោះ​ថា Transiting Exoplanet Survey Satellite ហៅ​កាត់​ថា TESS។អ្នកវិទ្យាសាស្ត្រ​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts ឬ MIT កំពុង​ធ្វើ​ការ​ជាមួយ NASA លើ​បេសកកម្ម​ផ្កាយ​រណប TESS នេះ។ អ្នក​ស្រី Faith Lapidus នៃ VOA រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែ​សម្រួល៕

XS
SM
MD
LG