ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដើរ​តាម​ព្រះច័ន្ទ


ដើរ​តាម​ព្រះច័ន្ទ
សូម​រង់ចាំ

No media source currently available

0:00 1:09:19 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្រង​ឯកសារ​និទាន​តាម​វិទ្យុ ដែល​មាន​ចំណង​ជើង​ថា Follow the Moon ឬ​ជា​ភាសាខ្មែរ «‍ដើរ​តាម​ព្រះច័ន្ទ» រៀប​រាប់​អំពី​រឿងរ៉ាវ​របស់​លោក Greg Barron អតីត​អ្នក​សារព័ត៌មាន​អាមេរិកាំង​ម្នាក់ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​បាន​ចុះ​ធ្វើ​សេចក្តី​រាយការណ៍ ពី​ការ​រត់​ភៀស​ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ ពី​របប​ខ្មែរ​ក្រហម​ទៅកាន់​ជំរំ​ជនភៀសខ្លួន​ខ្មែរ​ថៃ ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩។ កម្រង​ឯកសារ​និទាន​តាម​វិទ្យុ​ដែល​មាន​រយៈពេល ១ម៉ោង ៩នាទី នេះ គឺ​ផ្ដោត​សំខាន់​លើ​បទ​ពិសោធន៍​ជូរចត់​របស់​អ្នក​រស់​រាន​មាន​ជីវិត​បី​នាក់ រួម​មាន​លោកស្រី គីម ពេជ្រស៊ុនថូ លោក ហាច ហឿន និង​លោក សួស សុសឃឿត។ អ្នក​ទាំង​បី​បាន​រត់​គេច​ពី​របប​ព្រៃផ្សៃ​របស់​ពួក​ខ្មែរ​ក្រហម ទៅ​កាន់​ជំរំ​ជន​ភៀសខ្លួន​ខ្មែរ​ថៃ នៅ​អំឡុង​ឆ្នាំ​១៩៧៩ ហើយ​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។ ជាពិសេស​គឺ​ «និស្ស័យ‍»​ ដែល​លោក Barron បាន​ជួប​ជន​ភៀស​ខ្លួន​ខ្មែរ​ម្ដង​ទៀត ជិត​៤០ឆ្នាំ​ក្រោយ​មក នៅ​រដ្ឋ​មីនីសូតា សហរដ្ឋ​អាមេរិក។ កម្រង​ឯកសារ​និទាន​តាម​វិទ្យុ​នេះ ត្រូវ​បាន​ចងក្រង និង​ផលិត​ឡើង​ដោយ លោក Greg Barron នៅ​ឆ្នាំ​២០១៦ ហើយ វីអូអេ បាន​ទទួល​សិទ្ធិ​ផលិត​កម្រង​ឯកសារ​នេះ​ជា​ភាសាខ្មែរ។

XS
SM
MD
LG