ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកវិភាគ​រំលឹកថា​ បញ្ហា​ផ្ទៃក្នុង​កម្ពុជា​ អាស៊ាន​ ប៉ះពាល់​គោល​នយោបាយ​ការបរទេស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ពេល​ស្ថានការណ៍​តំបន់​និង​សកល​ ផ្លាស់ប្តូរលឿន​ ក្នុង​ពេល​កម្ពុជា ​មាន​ភាព​វឹកវរ ផ្នែក​នយោបាយ​ផ្ទៃក្នុង​ ហើយ​សាមគ្គី​ភាព​អាស៊ាន​ក៏មាន​បញ្ហាផង​នោះ​ អ្នកវិភាគ​បាន​អះអាងថា​ទាំង​កម្ពុជា​និង​អាស៊ាន​មានផល​ប៉ះពាល់​ដូចគ្នា​ ដល់​គោល​នយោបាយ ការណ៍​បរទេស។​ នេះ​បើតាម​ការអះអាង​របស់​លោក​ បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ អ្នក វិភាគ​កិច្ចការ​តំបន់​ ដែល​បាន​ថ្លែងក្នុង​កម្មវិធី ​Hello VOA ​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ទី៣ ខែឧសភា​ឆ្នាំ២០១៨។ ​លោក​ បន្ថែមថា​ កម្ពុជា​មានបញ្ហា​ផ្ទៃក្នុង​ផ្នែក​នយោបាយ​ដែល អាច​ប៉ះពាល់​ដល់​គោល​នយោបាយ​ការទូត​របស់ខ្លួន​ ហើយ​អាស៊ាន​ក៏ដូចគ្នា​ដែរ​ ពេល​មានបញ្ហា​ផ្ទៃក្នុង​របស់ខ្លួន ​លើបញ្ហា​ជម្លោះ​ដណ្តើម​កាន់កាប់​កម្មសិទ្ធិ​នៃដែន​អធិបតេយ្យ​របស់ខ្លួន​ជាមួយចិន​ក្នុងដែន​សមុទ្រចិន​ខាងត្បូង៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ថ្ងៃទី០៣ ខែឧសភា ២០១៨)

XS
SM
MD
LG