មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un និងប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in បានជួបគ្នានៅភូមិ Panmunjom ដែលជាកន្លែងប្រវត្តិសាស្រ្ត ដែលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកូរ៉េជាបណ្តោះអាសន្ន ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៥៣ ដើម្បីចាប់ផ្តើមការចរចារវាងប្រទេសទាំងពីរ។ នេះជាជំនួបកំពូលលើកទីបីរវាងមេដឹកនាំប្រទេសទាំងពីរ ក៏ប៉ុន្តែ នេះជាលើកទី១ ដែលមេដឹកនាំកុម្មុយនីស្តកូរ៉េខាងជើងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូងដែលកាន់លទ្ធិប្រជាធិបតេយ្យ។ កូរ៉េខាងត្បូង បានរៀបចំពិធីស្វាគមន៍ទទួលមេដឹកនាំកូរ៉េខាងជើង ដោយមានទាំងពិធីត្រួតពលជាការផ្តល់កិត្តិយសផងដែរ៕
កម្រងរូបភាពVOA៖ មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង ចាប់ផ្តើមជំនួបកំពូល

១
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (កណ្តាលខាងលើ) ហុំព័ទ្ធដោយអង្គរក្សរបស់លោក នៅពេលដែលទៅដល់ទីកន្លែងសម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in នៅក្នុងផ្នែករបស់ប្រទេសកូរ៉េខាងជើងនៃភូមិ Panmunjom ក្នុងតំបន់ដែលគ្មានយោធា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

២
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចាប់រលាក់ដៃជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in នៅឯព្រំដែន គ្រាដែលភាគីទាំងពីរបានទៅដល់ទីកន្លែងសម្រាប់ជំនួបកំពូល នៅភូមិ Panmunjomដែលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកូរ៉េជាបណ្តោះអាសន្ន បានធ្វើឡើង។ រូបភាពនេះ ថតចេញពីវីដេអូ នៅកូរ៉េខាងត្បូង នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

៣
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា ដើម្បីទៅជួបប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in នៅក្នុងភូមិ Panmunjom ដែលជាភូមិព្រំដែន ក្នុងតំបន់ដែលគ្មានយោធា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

៤
ក្នុងរូបភាពដែលថតចេញពីវីដេអូផ្តល់ឲ្យដោយប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ បង្ហាញពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ឆ្លងព្រំដែនចូលប្រទេសកូរ៉េខាងត្បូងជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in សម្រាប់ការចរចាផ្ទាល់មុខជាប្រវត្តិសាស្រ្តរបស់ពួកអស់លោក នៅក្នុងភូមិ Panmunjom។

៥
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (ឆ្វេង) និងប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in ដើរជាមួយគ្នា នៅឯភូមិព្រំដែនPanmunjom ក្នុងតំបន់ដែលគ្មានយោធា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

៦
បុរសម្នាក់លើបង្ហាញផែនទីរួមនៃកូរ៉េទាំងពីរ គ្រាដែលលោក មើលការរាយការណ៍ព័ត៌មាន អំពីជំនួបកំពូលរបស់មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅក្បែរតំបន់គ្មានយោធា ដែលខ័ណ្ឌចែកប្រទេសកូរ៉េទាំងពីរ ក្នុងតំបន់ Paju នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

៧
ប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ទៅដល់អគារសន្តិភាព Peace House នៅក្នុងភូមិ Panmunjomដែលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកូរ៉េជាបណ្តោះអាសន្ន បានធ្វើឡើង ហើយភូមិនេះស្ថិតនៅក្នុងតំបន់ដែលគ្មានយោធា ដែលខ័ណ្ឌចែកប្រទេសកូរ៉េទាំងពីរ ក្នុងភូមិ Panmunjom នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

៨
ក្នុងរូបភាពដែលថតចេញពីវីដេអូផ្តល់ឲ្យដោយប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ចុះហត្ថលេខាលើសៀវភៅកត់ត្រារបស់ភ្ញៀវដោយមានប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in ឈរនៅក្បែរ (ឆ្វេង) នៅក្នុងអគារសន្តិភាព Peace House នៅក្នុងភូមិ Panmunjom ដែលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកូរ៉េជាបណ្តោះអាសន្ន បានធ្វើឡើង ហើយភូមិនេះស្ថិតនៅក្នុងតំបន់ដែលគ្មានយោធា ដែលខ័ណ្ឌចែកប្រទេសកូរ៉េទាំងពីរ ក្នុងភូមិ Panmunjom នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

៩
ប្រជាពលរដ្ឋកូរ៉េ នាំគ្នាអបអរសាទរ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

១០
ប្រជាពលរដ្ឋ មើលការផ្សាយបន្តផ្ទាល់ក្នុងទីក្រុងសេអ៊ូល នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in (ស្តាំ) ដើរជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un (ឆ្វេង) នៅក្នុងតំបន់ដែលគ្មានយោធា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។