ប្រជាពលរដ្ឋរាប់រយនាក់ ដែលបានតវ៉ារឿងដីធ្លីនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាននាំគ្នាតវ៉ានៅរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ដើម្បីស្នើសុំដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមអ្នកតវ៉ា បានលើកឡើងថា ពួកគេបានកាន់កាប់ដីធ្លីនៅក្នុងស្រុកស្នួលនោះ ដោយការកាប់រុករៀនព្រៃជាច្រើនឆ្នាំ ដោយពុំមានការហាមឃាត់ពីអាជ្ញាធរ និងក្រុមហ៊ុននោះទេ។ ការតវ៉ានេះ ធ្វើឡើង ក្រោយពីមានការបង្ក្រាបដោយអាវុធទៅលើប្រជាពលរដ្ឋរាប់រយនាក់ ដែលបានតវ៉ារឿងដីធ្លីនៅក្នុងស្រុកស្នួល ខេត្តក្រចេះនោះ កាលពីខែមីនាកន្លងទៅ៕