ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ មាន​តែ​ការ​សហការ​គ្នា​រវាង​ក្មេងៗ​និង​ចាស់ៗ​ទើប​អាច​ថែ​រក្សា​វប្បធម៌​បាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដើម្បី​ថែរក្សា​វប្បធម៌​ឬ​ទំនៀម​ទំលាប់​នៃ​ការ​លេង​ល្បែង​ប្រពៃណី​របស់​ខ្មែរ​យើង ចាស់ៗ​គួរ​ចែក​រំលែក​ឬ​ប្រាប់​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ហើយ​ក្មេងៗ​ត្រូវ​ស្តាប់​និង​សហការ​ជាមួយ​នឹង​ចាស់ៗ ហើយ​មួយ​វិញ​ទៀត​គឺ​ក្មេងៗ​ជំនាន់​ក្រោយ​ត្រូវ​ចូលរួម​ សិក្សា​ស្រាវជ្រាវ​និង​ស្វែង​យល់​ពី​ទំនៀម​ទម្លាប់​របស់​ខ្មែរ​យើង។ នេះ​បើ​យោង​តាម​កញ្ញា ពិន ភូណាំ និស្សិត​ផ្នែក​សិក្សា​អន្តរជាតិ​នៅ​មហាវិទ្យាល័យMontgomery​College និង​ជា​អតីត​សិល្បការនី​សៀក​នៅ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ ដែល​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ Hello VOA ប្រចាំ​ខែ​មេសា ​នៅ​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ២០១៨ នៅ​បន្ទប់​ផ្សាយ​របស់​វីអូអេ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្រោម​ប្រធានបទ «ការ​ថែ​រក្សា​វប្បធម៌​ខ្មែរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»៕ (កញ្ញា ស្រេង លក្ខិណា, សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន, ១៦ មេសា ២០១៨)

XS
SM
MD
LG