ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​តាម​អ៊ីនធើណិត​កាន់​តែ​ងាយ​ស្រួល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​អភិវឌ្ឍ​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជួយ​ដល់​អាជីវកម្ម​ដែល​ពឹង​ផ្អែក​ផ្នែក​បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន​ដូច​ជា អាជីវកម្ម​​នៅ​លើ​អ៊ីនធើណិត​ឬ e-commerce និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ដែល​ពឹង​ផ្អែក​ទៅ​លើ​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ឬ Fintech ដែល​មាន​ឈ្មោះ​ថា «បញ្ជី» ចូលរួម​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី ប្រចាំ​ខែ មីនា ឆ្នាំ២០១៨។ លោក​ក៏​បាន​បន្ថែម​ថា បើ​ទោះ​បី​ក្រុមហ៊ុន​របស់​លោក​ត្រូវ​បាន​ជ្រើសរើស​ចូល​រួម​ក្នុង​កម្មវិធី Startupbootcamp ក្នុងប្រទេស​សិង្ហបុរី​ក៏​ដោយ​ក្តី ការ​ស្វែង​រក​អ្នក​វិនិយោគ ការ​ស្វែង​រក​ទំនុក​ចិត្ត​លើ​អាជីវកម្ម​ និង​ធនធាន​មនុស្ស​នៅ​តែ​ជា​បញ្ហា​មួយ​ដែល​លោក​ប្រឈម៕ (កញ្ញា ស្រេង លក្ខិណា, សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៩ មីនា ២០១៨)

XS
SM
MD
LG