ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ អាការៈ​ឈឺ​ពោះ​ពេល​មក​រដូវ ជា​អាការៈ​ធម្មតា​កើត​ឡើង​ចំពោះ​ស្រ្តី​ពេញ​វ័យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក​ថ្លែង​ថា ស្រ្តី​ចំនួន​ពី១៥ ទៅ៨៩ភាគរយ​នៅ​ក្នុង​ពិភពលោក​នេះ​ មាន​អាការៈ​ឈឺ​ចាប់​ក្នុង​ពោះ​ពេល​មាន​រដូវ។ អាការៈ​នេះ​ចែក​ជា​ពីរ​ក្រុម។ ក្រុម​ទី១​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ជំងឺ​គ្មាន​មូលហេតុ​ ឬ Primary Dysmenorrhea គឺ​ជា ប្រភេទ​ជំងឺ​ធ្វើ​ឲ្យ​ឈឺ​ចាប់​នៅ​លើ​ថ្ងាស​ខាងក្រោម​ពេល​មុន​មក​រដូវ​ឬ​នៅ​ពេល​មាន​រដូវ។ អាការៈ​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ។ ចំណែក​ឯ​ក្រុម​ទី២​វិញ​គឺ​ជា​ជំងឺ​ ដែល​មាន​មូលហេតុ​បង្ក ឬ Secondary Dysmenorrhea។ ជំងឺ​នេះ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​ស្រ្តី និង​ចាំបាច់​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែមីនា ២០១៨)

XS
SM
MD
LG