ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យលាភី​ពាន​រង្វាន់​ម្នាក់​ធ្វើ​ផែនការ​ថ្មី​សម្រាប់​ការហោះហើរ​ទៅ​កាន់​អវកាស​ដែល​មាន​មនុស្ស​បើក (VOA វិទ្យាសាស្រ្ត ៩៩)


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រី Beth Moses នៃ​ក្រុមហ៊ុន Virgin Galactic ដែល​​ទទួល​បាន​ពានរង្វាន់ «Women in Space Science Award» ឬ ជា​ភាសា​ខ្មែរ​ថា «ស្ត្រី​ក្នុង​វិទ្យាសាស្ត្រ​អវកាស‍» របស់​សារមន្ទីរ​អវកាស Adler Planetarium ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ យល់​ឃើញ​ថា ឱកាស​សម្រាប់​ហោះហើរ​ទៅ​អវកាស​យ៉ាង​ទូលំទូលាយ គឺ​ជា​ការខិតខំ​ប្រឹងប្រែង​រួម​គ្នា​សម្រាប់​មនុស្សជាតិ។ លោក Kane Farabaugh នៃ VOA រាយការណ៍​ពី​ទីក្រុង​ឈីកាហ្គោ​មក​ថា លោកស្រី Moses កំពុងតែ​ប្រាប់​ដល់​សិស្ស​អំពី​ការ​ហោះហើរ​ទៅ​ទីអវកាស ដើម្បី​ជា​មធ្យោបាយ​មួយ​ក្នុង​ការលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចាប់​យក​ការងារ​ដូចជា​លោកស្រី​ដែរ។ អ្នកនាង ហុង ចិន្តា ជូន​សេចក្តីប្រែសម្រួល៕

XS
SM
MD
LG