ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហិច្ឆតា​បោស​សម្អាត​ប្លាស្ទិក​ចេញ​ពី​មហា​សមុទ្រ​ដោយ​​ឧបករណ៍​​បណ្ដែត​ទឹក​ចម្ងាយ​ច្រើន​គីឡូ​ម៉ែត្រ (VOA វិទ្យាសាស្រ្ត ១០៧)


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សព្វ​ថ្ងៃ​នេះ​ យើង​​កំពុង​តែ​បង្កើត​​ប្លាស្ទិក​ប្រមាណ ៣០០ លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ពាក់​កណ្ដាល​នៃ​បរិមាណ​ប្លាស្ទិក​ទាំង​នេះ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​តែ​ម្ដង​ រួច​បោះចោល។ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តែ​មួយ ប្រជាពលរដ្ឋ​ចោល​សំរាម​ប្លាស្ទិក​ជាង ៣៣ លាន​តោន ហើយ​​មាន​តែ​ជាង ១៤ ភាគរយ​ប៉ុណ្ណោះ​ ដែល​​ត្រូវ​បាន​គេ​កែ​ច្នៃ​យក​មក​ប្រើ​ឡើង​វិញ ឬ ក៏​ចម្រាញ់​ជា​ឥន្ធនៈ។ ក្រៅ​ពី​នេះ​ត្រូវ​កប់​ចោល​នៅ​ក្នុង​ដី ឬ​បោះ​ចោល​តាម​ផ្លូវ ឬ ហូរ​ចូល​ក្នុង​មហា​សមុទ្រ។ ការបោសសម្អាត​វា​ចេញ​ពី​សមុទ្រ គឺ​ជា​រឿង​ដ៏​លំបាក​មួយ ប៉ុន្តែ​បុរស​ម្នាក់ បាន​ចាប់ផ្ដើម​ផែនការ​សម្អាត​កាក​សំណល់​ទាំង​នេះ។ អ្នកស្រី Faith Lapidus ​នៃ​ VOA រាយការណ៍​អំពី​រឿង​នេះ។ លោក សឿន វឌ្ឍនា ជូន​សេចក្ដី​ប្រែ​សម្រួល៕

XS
SM
MD
LG