ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ វេទិកាIgniteផ្តល់​ឱកាស​ឲ្យ​វាគ្មិន​លើក​យក​ប្រធានបទ​ចេញ​ពី​ចិត្ត​របស់​ពួកគេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វេទិកា Ignite អនុញ្ញាត​ឲ្យ​វាគ្មិន​លើក​ឡើង​ពី​ប្រធានបទ​ផ្សេងៗ​ដោយ​មិន​មាន​ការ​កំណត់​នោះ​ទេ។ វាគ្មិន​អាច​លើក​ឡើង​ពី​ប្រធានបទ​ដែល​ចេញ​ពី​ចិត្ត​ឬ​បទ​ពិសោធន៍​របស់​ពួក​គេ ដូច្នេះ​វា​គឺ​សារ​ដែល​មាន​ឥទ្ធិពល។ ដើម្បី​ចូលរួម​វាគ្មិន​ត្រូវ​មាន​៣ចំណុច។ ទី១​គាត់​ត្រូវ​មាន​ប្រធានបទ​ដែល​កើតឡើង​ចេញ​ពីចិត្ត​របស់​ពួក​គាត់។ ទី២ គាត់​ត្រូវ​មាន​ជា​សារ​មួយ​ដែល​មាន​ប្រយោជន៍​ឬ​ឥទ្ធិពល​ដល់​អ្នក​ស្តាប់។ ទី៣ ប្រធានបទ​នោះ​ត្រូវ​ជាប់​ទាក់ទង​នឹង​សង្គម​ជាតិ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក លី សុខហ៊ី (ហៅ Bill) ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​វេទិកា Ignite ភ្នំពេញ ដែល​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី ប្រចាំ​ខែធ្នូ៕  (កញ្ញា ស្រេង លក្ខិណា, សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៨ ធ្នូ ២០១៧)

XS
SM
MD
LG