ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ប្រធានបទ​​​ប្លែកៗ​​មាន​ប្រយោជន៍​​ទាក់ទាញ​​​​ការ​ពិភាក្សា​​លើ​​​បណ្តាញ​សង្គម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​រីកសាយ​នៃ​បណ្តាញ​សង្គម​​នៅ​កម្ពុជា ជា​ពិសេស​​ប្រជាប្រិយភាព​នៃ​វីដេអូ​តាម​ហ្វេសប៊ុក បាន​បើក​ឱកាស​ដល់​​យុជន​កម្ពុជា​ទាំង​នៅ​ទី​ក្រុង​និង​ទី​ជនបទ ​អាច​ងាយ​​ផលិត​វីដេអូ​ប្លក់​ (vblog) ដើម្បី​ជំរុញ​ការ​ពិភាក្សា​​ទៅ​លើ​ប្រធានបទ​សង្គម​​​នានា​ដែល​ពួក​គេ​គិត​ថា​មាន​​​​​ប្រយោជន៍ ប៉ុន្តែ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​​មិន​លើក​មក​ចាក់​ផ្សាយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​កញ្ញា Catherine Harry អ្នកបង្កើតទំព័រវីដេអូប្លក់ឈ្មោះ A Dose of Cath ដែល​ផ្តោត​លើ​បញ្ហា​​ស្ត្រី​ សុខភាពបន្តពូជ​ និងសង្គម។ អ្នក​អត្ថាធិប្បាយ​តាម​បណ្តាញ​សង្គម​រូប​នេះ​ថ្លែង​​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​វិច្ឆិកា ថា គន្លឹះ​ជោគជ័យ​នៃ​ប្លក់​ប្រភេទ​នេះ ​​គឺ​អាស្រ័យ​លើ​ការ​​រើស​​ប្រធានបទ​មួយ​ដែល​គេ​​មិន​​​ដែល​​ឮ​ឬ​ដឹង​ពី​មុន មក​ផលិត​ជា​ខ្លឹមសារ​វីដេអូ​​ដោយ​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍ បូក​ផ្សំ​នឹង​ការ​ស្រាវជ្រាវ​​ច្បាស់​លាស់​។ ម៉្យាង​ទៀត ​អ្នក​ផលិត​តាម​បណ្តាញ​សង្គម​បែប​នេះ ​ក៏​ត្រូវ​ចេះ​ត្រូវ​សម្រប​តាម​ការ​ប្រែប្រួល​របស់​​ប្រព័ន្ធ​បច្ចេកវិទ្យា​​ដូច​ហ្វេសប៊ុក​ដែល​ខ្លួន​ប្រើប្រាស់ និង​ ចេះ​ឆ្លើយ​តប​សមស្រប​ទៅ​នឹង​​មតិ​​រិះគន់​​​ដែល​អាច​មាន៕ (សឹង សុផាត, Hello VOA ​សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ២០ វិច្ឆិកា ២០១៧)

XS
SM
MD
LG