ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​រដ្ឋាភិបាល​ស្នើ​ឲ្យ​តុលាការ​កំពូល​ហាម​មិន​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ជាង​ ១០០​នាក់​​​ធ្វើ​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ក្រុម​មេធាវី​របស់​ក្រសួង​មហាផ្ទៃ​បាន​យក​ភស្តុតាង​បន្ថែម​​​ដាក់​ទៅ​តុលាការ​កំពូល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។​ ​ការ​ដាក់​​ភស្តុតាង​បន្ថែម​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ​ចេញ​​បញ្ជា​ឲ្យ​អភិបាល​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​ ​រៀបចំ​ក្រុម​ការងារ​​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន​ ​និង​ដោះស្រាយ​ឧបាយកល​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​អំឡុង​មុន​ ​និង​ថ្ងៃ​បើក​សវនាការ​នោះ។​ ​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា​ ​ទង្វើ​របស់​រដ្ឋាភិបាល​​គឺជា​សកម្មភាព​​​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

XS
SM
MD
LG