នៅល្ងាចថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយបានចូលរួមពិធីលាងសាយភោជន៍ជាផ្លូវការមួយជាមួយនឹងលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និងមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា (APEC) កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា នៅទីក្រុងដាណាង ប្រទេសវៀតណាម។ លោកប្រធានាធិបតី ត្រាំ ក៏បានធ្វើសេចក្តីថ្លែងការមួយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយនឹងលោកប្រធានាធិបតីវៀតណាម Tran Dai Quang និងបានពិភាក្សាទ្វេភាគីជាមួយនឹងនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមផងដែរ៕
កម្រងរូបភាព៖ ប្រធានាធិបតីអាមេរិកនៅកិច្ចប្រជុំខួប៥០ឆ្នាំនៃអាស៊ាន នៅហ្វីលីពីន និងកិច្ចប្រជុំកំពូល APEC នៅវៀតណាម

១
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលរួមពិធីលាងសាយភោជន៍ផ្លូវការមួយនៃកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

២
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃជាមួយលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅពេលដែលលោក ត្រាំ បានចូលរួមពិធីលាងសាយភោជន៍ផ្លូវការមួយនៃពិធីគម្រប់ខួបទី៥០ឆ្នាំនៃអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

៣
លោកប្រធានាធិបតីវៀតណាម Tran Dai Quang និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្វើសេចក្តីថ្លែងការនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅវិមានប្រធានាធិបតី នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

៤
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ស្វាគមន៍លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

៥
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំទ្វេភាគីនៅទីស្នាក់ការកណ្តាលបក្សកុម្មុយនិស្តនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

៦
មេដឹកនាំនៃប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា (APEC) ថតរូបរួមគ្នានៅទីក្រុងដាណាង ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

៧
មេដឹកនាំថតរូបជុំគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុង ដាណាង ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

៨
លោកប្រធានាធិបតីរុស៊្សី Vladimir Putin (ឆ្វេង) និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយគ្នា ខណៈពេលដែលអ្នកទាំងពីរកំពុងដើរទៅថតរូបជុំគ្នារវាងមេដឹកនាំទាំងអស់នៃប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុង ដាណាង ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

៩
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស៊្សី Vladimir Putin ពិភាក្សាគ្នាក្នុងអំឡុងពេលសម្រាកពីកិច្ចប្រជុំមួយនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុង ដាណាង ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

១០
លោកប្រធានាធិបតីវៀតណាម Tran Dai Quang ស្វាគមន៍លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងពិធីលាងសាយភោជន៍ជាផ្លូវការមួយ នៅឯមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។