ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ វិធាន​ការ​ប្រចាំថ្ងៃ​ដើម្បី​ការពារ​ជំងឺ​មហារីក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី​វេជ្ជបណ្ឌិត ហាវ មុន្នីរ័ត្ន ដែល​ជា​វេជ្ជបណ្ឌិត​ស្ត្រី​វ័យក្មេង​មួយ​រូប​និង​ជា​ប្រធានផ្នែក​វិភាគ​កោសិកាជំងឺ​មហារីក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ បាន​ចូលរួម​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ ប្រចាំ​ខែ តុលា ដើម្បី​ពិភាក្សាអំពី «វិធាន​ការ​ប្រចាំថ្ងៃ​ដើម្បី​ការពារ​ជំងឺ​មហារីក»។ អ្នក​ស្រី​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា កតា្ត​សំខាន់​ដើម្បី​បង្ការ​ជំងឺ​មហារីក​គឺ​ មនុស្ស​គ្រប់​រូប​ត្រូវ​ជៀសវាង​ប្រើប្រាស់​ជាតិ​អាកុល ជក់​បារី របប​អាហារ​ដែល​មិន​ល្អ​ឬ​មាន​ជាតិ​គីមី ការ​បរិភោគ​ខ្លាញ់​ឬ​ស្ករ​ច្រើន និង​ត្រូវ​ហាត់​ប្រាណ​យ៉ាង​ហោចណាស់​ ២ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍៕ (កញ្ញា ស្រេង លក្ខិណា, សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៦ តុលា ២០១៧)

XS
SM
MD
LG