វាគ្មិននានាទទូចឲ្យសហគមន៍អន្តរជាតិកុំបណ្តោយឲ្យលោក ហ៊ុន សែនធ្វើតាមចិត្ត
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងនិងខ្មែរកាណាដាជួបជុំគ្នានៅក្រុង Auburn រដ្ឋវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៌ទី១៤ខែតុលាឆ្នាំ២០១៧ ដើម្បីពិភាក្សាគ្នាអំពីស្ថានការណ៍នយោបាយកម្ពុជាជាមួយគ្នាដែលមានការរៀបចំរំលឹកខួបលើកទី២៦នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។ ក្រុមវាគ្មិននីមួយៗបានសម្តែងការគាំទ្រឲ្យមានសម្ពាធពីសហគមន៍អន្តរជាតិ ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដើម្បីដោះស្រាយស្ថានការណ៍កម្ពុជាបច្ចុប្បន្នដែលជាក្តីបារម្ភសម្រាប់ពលរដ្ឋកម្ពុជា និង អន្តរជាតិ។ លោក សុខ ខេមរា អ្នកយកព័ត៌មាន VOA បានចុះយកព័ត៌មានដោយផ្ទាល់។ សូមស្តាប់សេចក្តីរាយការណ៍នេះដូចតទៅ៖