ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ជុំរុញ​ឲ្យ​យុវជន​ចង់​បណ្តុះ​បណ្តាល​យុវជន​ដទៃ​ទៀត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ណៃ សេម​ណារ័ត្ន អគ្គលេខាធិការ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ឬ SSEAYP International Cambodia (SIC) បាន​ថ្លែង​ប្រាប់​ក្នុង​កម្មវិធី Hello VOA សំឡេងជំនាន់​ថ្មី ប្រចាំខែ​សីហា​ថា គោលបំណង​សំខាន់​នៃ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​ឬ​ហៅកាត់​ថា SSEAYP ដែល​ត្រូវបាន​បង្កើត​ឡើង​និង​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​គឺ​ដើម្បីបណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​ដល់​ទាំង​យុវជន​អាស៊ាន​ទាំង១០ប្រទេស ក៏ដូចជា​យុវជន​ជប៉ុន​ផង​ដែរ ហើយ​និង​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​អាស៊ាន​ជាមួយ​នឹង​ជប៉ុន។ ក្រោយ​ពេល​ត្រឡប់​ពី​ការ​ចូលរួម​កម្មវិធី​នេះ លោក​សង្កេត​ឃើញ​ថា យុវជន​កាន់​តែ​មាន​ទឹក​ចិត្ត​បន្ថែម​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​យុវជន​ដទៃ​ទៀត​ ហើយ​ថែម​ទាំង​បាន​ចូលរួម​ក្នុង​ការ​ងារ​សង្គម​ជា​ច្រើន៕ (កញ្ញា ស្រេង លក្ខិណា, សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ២១ សីហា ២០១៧)

XS
SM
MD
LG