ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ វិធីការពារ និង​ព្យាបាល​ជំងឺពុក​ឆ្អឹង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក​ថ្លែង​ថា ការ​ព្យាបាល​និង​ការការពារ​ជំងឺ​ពុកឆ្អឹង​ គឺ​អាច​បន្ថយ​ការ​ឈឺចាប់​ដែល​បណ្តាល​មក​ពី​ជំងឺ​នេះ ​ពន្យារ​ពេល ឬ បញ្ឈប់​ការបាត់បង់​ជាលិការ​ឆ្អឹង។ ការការពារ​ឆ្អឹង​កុំ​អោយ​បាក់​ដោយ​ប្រើ​ឱសថ​បំប៉ន​ឆ្អឹង​ធ្វើ​ឲ្យ​​ឆ្អឹង​រឹងមាំ​ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដួល​ ឬ​ ធ្លាក់​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ឆ្អឹង​បាក់។ លោក​វេជ្ជបណ្ឌិត​ថ្លែង​បន្ត​ទៀត​ថា​ ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ ការបរិភាគ​អាហារ​ដែល​សំបូរ​ជាតិ​កាល់ស្យូម​ និង​វីតាមីD ដូចជា​បន្លែ​បៃតង​ មាន​ដូចជា​ ស្ពៃខ្មៅ​, ត្រីសូម៉ុង​ ត្រីខកំប៉ុង​ តៅហ៊ូ​ ទឹកដោះគោ​ និង​ទឹកដោះ​គោ​ជូរ និង​ការ​ធ្វើ​លំហាត់​ប្រាណ​អោយ​បាន​៣​ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍ ឲ្យ​បាន​ប្រហែល​៣០​ទៅ​៤០នាទី​អាច​ជួយ​ការពារ​ជំងឺ និង​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​បាន។ ឱសថ​ចំបង​ដែល​គេ​ប្រើ​ក្នុង​ការការពារ​ និង​ព្យាបាល​ជំងឺ​ពុកឆ្អឹង​លើស្រ្តី​ក្រោយ​ពេល​អស់​រដូវ​ គឺឱសថ ​Bisphosphonate។ ឱសថ​នេះ​ជួយ​កាត់​បន្ថយ​ការ​រលាយ​ជាលិការ​ឆ្អឹង (Bone resorption) បាន៕ (ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន, ១៥ មិថុនា ២០១៧)

XS
SM
MD
LG