នាថ្ងៃអង្គារនេះប្រជាពលរដ្ឋដែលអ្នកស្នាក់នៅអគារបូឌិញមួយចំនួន ចាប់ផ្តើមរើរុះសម្ភារៈក្នុងផ្ទះរបស់ខ្លួនចាកចេញពីលំនៅចាស់ហើយ បន្ទាប់បញ្ចប់ការចរចាជាមួយក្រុមហ៊ុនវិនិយោគឯកជនជប៉ុនមួយ ឈ្មោះ ARAKAWA និងអាជ្ញាធរនៃក្រសួងដែនដី និងនគរូបនីយកម្ម។ ប្រជាជនប្រមាណ ៤៩០គ្រួសារ យល់ព្រមទទួលយកការចរចាលើតម្លៃដីនិងផ្ទះចំនួន១៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ គម្រោងអភិវឌ្ឍន៍នៅលើដីអគារបូឌិញនេះ នឹងប្រើប្រាស់ដើម្បីការសាងសង់អគារថ្មីមួយកម្ពស់ ២១ជាន់។ ប្រជាជនដែលចាកចេញពីអគារបូឌិញ បានប្រាប់ VOA ថាពួកគេនឹងរកទីលំនៅថ្មី នៅតាមជាយក្រុងភ្នំពេញ ដូចជានៅម្តុំស្ទឹងមានជ័យ ចំការដូង និងពោធិ៍ចិនតុងជាដើម។ ខាងក្រោមនេះគឺជារូបភាពខ្លះៗពីការចាកចេញរបស់ពលរដ្ឋដែលយល់ព្រមទទួលសំណង៕