ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖​ ​អ្នក​ស្នាក់នៅ ​«អគារស​ឬ​បូឌិញ» ​មួយ​ចំនួន​ដែល​ព្រម​ទទួល​សំណង​ ​ចាប់​ផ្តើម​រុះរើ​សម្ភារៈ​ចេញ​ពី​អគារ

នា​ថ្ងៃ​អង្គារ​នេះ​ប្រជាពល​រដ្ឋ​ដែល​អ្នក​ស្នាក់នៅ​អគារ​បូឌិញ​មួយ​ចំនួន​ ​ចាប់​ផ្តើម​រើរុះ​សម្ភារៈ​ក្នុង​ផ្ទះ​របស់​ខ្លួនចាកចេញ​ពី​លំនៅ​ចាស់​ហើយ​ ​បន្ទាប់​បញ្ចប់​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ឯកជនជប៉ុន​មួយ​ ​ឈ្មោះ​ ​ARAKAWA ​និង​អាជ្ញាធរនៃ​ក្រសួង​ដែនដី​ និង​នគរូបនីយកម្ម​។​ ​ប្រជាជន​ប្រមាណ​ ​៤៩០​គ្រួសារ​ ​យល់​ព្រម​ទទួលយក​ការ​ចរចា​លើ​តម្លៃ​ដី​និង​ផ្ទះ​ចំនួន​១៤០០​ដុល្លារ​ ក្នុង​មួយម៉ែត្រ​ការ៉េ។​ គម្រោង​អភិវឌ្ឍន៍​នៅ​លើ​ដីអគារ​បូឌិញ​នេះ​ នឹង​ប្រើប្រាស់​ដើម្បី​ការ​សាងសង់​អគារ​ថ្មី​មួយ​កម្ពស់​ ២១​ជាន់។​ ប្រជាជន​ដែល​ចាកចេញ​ពី​អគារបូឌិញ​ ​បាន​ប្រាប់​ ​VOA​ ​ថា​ពួក​គេ​នឹង​រក​ទីលំនៅ​ថ្មី​ ​នៅ​តាម​ជាយ​ក្រុង​ភ្នំពេញ​ ដូចជា​នៅ​ម្តុំ​ស្ទឹងមានជ័យ​ ចំការ​ដូង​ និង​ពោធិ៍ចិនតុង​ជា​ដើម។​ ​ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ខ្លះៗ​ពី​ការ​ចាកចេញ​របស់​ពលរដ្ឋ​ដែល​យល់​ព្រម​ទទួល​សំណង៕

XS
SM
MD
LG