ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ ទិដ្ឋភាព​នៃ​ការ​បោះឆ្នោត​នៅ​សង្កាត់​ស្លក្រាម និង​សង្កាត់​ស្វាយដង្គុំ​ខេត្ត​សៀមរាប

ប្រជា​ពលរដ្ឋ​នៅ​សង្កាត់​ស្កក្រាម និង​សង្កាត់​ស្វាយដង្គុំ​ នៅ​ក្រុង​សៀមរាប បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទី៤នេះ​នៅ​ការិយាល័យ​អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន​ព្រះឥន្ទ​កោសា និង​ការិយាល័យ​សាលា​បឋមសិក្សា​កេសរារាម នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ​២០១៧។ លទ្ធផល​បណ្តោះ​អាសន្ន​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន ១១៥៨ឃុំ និង​គណបក្ស​សង្គ្រោះជាតិ​ឈ្នះបាន ៤៨៧ឃុំ។ គ.ជ.ប នឹង​បញ្ជាក់​ពី​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៧​នា​ពេល​ខាង​មុខ៕

XS
SM
MD
LG