ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ពលរដ្ឋ​មួយ​ចំនួន​ថា ពួកគេ​បោះឆ្នោត​ឲ្យ​គណបក្ស​មិន​មែន​ឲ្យបេក្ខជន​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ស៊ុន ណារិន នៃ VOA បាន​ទៅ​យក​ព័ត៌មាន​នៅ​មណ្ឌល​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​មណ្ឌល​បឋម​សិក្សា​នរោត្តម និង​មណ្ឌល​បឋម​សិក្សា​និង​វិទ្យាល័យ​ឬស្សីកែវ។ លោក​បាន​ជួប​សម្ភាស​ជាមួយ​ប្រជាពលរដ្ឋ​មួយ​ចំនួន ហើយ​ពួកគេ​បាន​សរសើរ​ចំពោះ​ការ​រៀបចំ​បោះឆ្នោត​ដែល​ល្អ និង​ពុំមាន​ការ​គំរាមកំហែង​អ្វី​នោះ​ទេ។ ប៉ុន្តែ​មាន​ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​ដូច​ជា ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ស្គាល់​បេក្ខជន​ឈរ​ឈ្មោះ​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នោះ​ទេ ប៉ុន្តែ​ពួកគេ​ថា ពួក​គេ​បោះឆ្នោត​ឲ្យ​គណបក្ស​តែ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​ នៅ​ឯ​មណ្ឌល​បឋម​សិក្សា​នរោត្តម​នោះ លោក​ ណារិន​និង​ខាង​ភាគី​សង្កេត​ការណ៍​របស់​សហភាព​អឺរ៉ុបមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​ពេល​កំពុង​រាប់​សន្លឹក​ឆ្នោត​នោះ​ទេ។ កញ្ញា​ ស្រេង លក្ខិណា នៃ VOA បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ស៊ុន ណារិន អំពី​ទិដ្ឋភាព​ទូទៅ​នៅ​ឯ​មណ្ឌល​បោះឆ្នោត​ទាំង​ពីរ​ដែល​លោក​បាន​ទៅ​យក​ព័ត៌មាន៕

XS
SM
MD
LG