អ្នកគាំទ្ររាប់ម៉ឺននាក់របស់គណបក្សនយោបាយធំៗពីរនៅក្នុងប្រទេសកម្ពុជាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចេញហែក្បួនឃោសនាគណបក្សតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងបង្ហាញការគាំទ្ររបស់ខ្លួននៅថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅថ្ងៃសុក្រ ទី២ ខែមិថុនា មុនថ្ងៃបោះឆ្នោតឈានមកដល់នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧៕