អង្គការលើកលែងទោសអន្តរជាតិរិះគន់ធ្ងន់ៗលើប្រព័ន្ធ«តុលាការអយុត្តិធម៌»របស់កម្ពុជា
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយបង្ហាញពីអ្វីដែលខ្លួនហៅថា «ប្រព័ន្ធតុលាការនៃភាពអយុត្តិធម៌» នៅកម្ពុជា ដែលបានវាយប្រហារលើក្រុមដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល។ ក្រុមមន្ត្រីរដ្ឋាភិបាលថ្លែងថា របាយការណ៍នេះ គ្មានឥទ្ធិពលជាដុំកំភួនណាមួយមកលើរដ្ឋាភិបាល និងគណបក្សកាន់អំណាចទេ។ សូមលោកអ្នកនាងស្តាប់សេចក្តីរាយការណ៍របស់លោក ហ៊ុល រស្មី នៃ VOA ពីរាជធានីភ្នំពេញ៕