ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អាមេរិក​រៀបចំ​ឲ្យម្ចាស់ឆ្នោត​ដេញដោល​បេក្ខជន​ឃុំសង្កាត់​បក្សនយោបាយ​នៅ​បាត់ដំបង​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តំណាង​គណបក្ស​នយោបាយ​នានា ឬ​ជា​បេក្ខជន​បាន​ចូលរួម​ពិភាក្សា​នៅ​វត្តសុវណ្ណ​បុប្ផា​ ឬ​វត្តតាមឹម​ស្ថិត​នៅក្នុង​ឃុំ ​វត្ត​តាមឹម​ ក្នុង​ខេត្ត​បាត់ដំបង​  ដោយ​បាន​ឆ្លើយ​នឹង​សំណួរ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដោយ​ផ្ទាល់​ នៅថ្ងៃ​ច័ន្ទទី​២២​ ខែ​ឧសភា ​ឆ្នាំ​២០១៧ ​ដែលជា​ថ្ងៃទីបីនៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ថ្ងៃ​ទី៤​ខែ​មិថុនា។​  កម្មវិធី​ពិភាក្សា​នេះ​រៀបចំ​ដោយ​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ​NDI  ​របស់​សហ​រដ្ឋអាមេរិក។​​លោក ​សុខ ខេមរា (Sok Khemara) ​នៃ​វីអូអេ​(VOA) ​បាន​ចុះ​យក​ព័ត៌មាន​នៅ​កន្លែង​ពិភាក្សា​​ហើយ​ជូន​សេចក្តីរាយ​ការណ៍​ពី​ខេត្ត​បាត់ដំបង៕​​

XS
SM
MD
LG