ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ យុវជន​គួរ​មាន​មោទនភាព​ចំពោះ​ជីវិត​ខ្លួន​ឯង​មិន​មែន​ចំពោះ​សម្ភារៈ​នោះ​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កញ្ញា​ នាង សុវ៉ាតនា ឬ​ Dj Nana ពិធីការនី​និង​ជា​ម្ចាស់​ទំព័រ Dj Nana TV ដែល​តែង​បង្ហោះ​វីដេអូ​អប់រំ​និង​ដោះស្រាយ​វិបត្តិ​នានា​ដល់​យុវជន​ យុវនារី បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី» កាលពី​យប់​ថ្ងៃ​ច័ន្ទ​ថា សម្ភារនិយម​មាន​ទាំង​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន។ ពិធីការនី​រូប​នេះ ថ្លែង​ថា ការ​មាន​នូវ​របស់​ប្រើប្រាស់​ទំនើបៗ​នៅ​ក្នុង​សង្គម​ ស​បញ្ជាក់​ពី​ដំណើរការ​ទៅ​មុខ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស។ ប៉ុន្តែ​ភាព​អវិជ្ជមាន​នៃ​កត្តា​សម្ភារនិយម​គឺ​បង្ក​ឡើង​ដោយ​អ្នក​ប្រើប្រាស់​ផ្ទាល់ គឺ​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ទិញ​សម្ភារៈ​ដែល​មាន​តម្លៃ​ហួស​ពី​សមត្ថភាព​របស់​ខ្លួន។ កញ្ញា វ៉ាតនា ក៏​បាន​លើក​ឡើង​ពី​យុវជន​មួយ​ចំនួន​យល់​ខុស​ថា គុណ​តម្លៃ​របស់​បុគ្គល​អាស្រ័យ​ទៅ​លើ​សម្ភារៈ​ដែល​ខ្លួន​ប្រើប្រាស់ ដែល​អាច​ជា​កត្តា​បង្ក​ឲ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​ពិត​ប្រាកដ​នៃ​មិត្តភាព​ សន្តិសុខ​សង្គម​និង​អំពើ​ពុករលួយ​ក្នុង​សង្គម។ កញ្ញា វ៉ាតនា​ បន្ថែម​ថា ឪពុកម្តាយ​ដើរ​តួនាទី​សំខាន់​ទីមួយ​ក្នុង​ការ​អប់រំ​កូន​ឲ្យ​ស្គាល់​ពី​តម្លៃ​របស់​ខ្លួន​ដំបូង​គេ​បង្អស់​ជា​ជាង​ឲ្យ​តម្លៃ​ទៅ​លើ​សម្ភារៈ៕ (ស្រេង លក្ខិណា, Hello VOA សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៥ ឧសភា ២០១៧)

XS
SM
MD
LG