វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ (World Economic Forum on ASEAN 2017) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងរយៈពេលបីថ្ងៃ បានបញ្ចប់ទៅនៅថ្ងៃសុក្រ ទី១២ ខែឧសភានេះ ដោយមានការអោបលាគ្នារវាងមេដឹកនាំអាស៊ានមួយចំនួន ដូចជាលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន។ វេទិកាសេដ្ឋកិច្ចពិភពលោកនៅរាជធានីភ្នំពេញនេះ ផ្តោតសំខាន់លើប្រធានបទស្តីពី«យុវជន បច្ចេកវិទ្យា និងការរីកចម្រើន» ដែលអ្នកជំនាញជាច្រើននាក់ រួមទាំងអ្នកវិនិយោគទុន និងអ្នកជំនាញកម្ពុជាមួយចំនួន បានផ្តោតការយកចិត្តទុកដាក់លើការរីកចម្រើននៃឧស្សាហកម្មឌីជីថល និងការវិនិយោគទុនលើវិស័យបច្ចេកវិទ្យានៅតំបន់អាស៊ីអាគ្នេយ៍។ បន្ថែមលើនេះ ក៏មានការពិភាក្សាអំពីសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋជាង៦២៥លាននាក់ នៃប្រទេសទាំង១០ដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស៕
កម្រងរូបភាព៖ វេទិកាសេដ្ឋកិច្ចពិភពលោកនៅភ្នំពេញបានបញ្ចប់

១
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក Nguyen Xuan Phuc នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

២
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក Nguyen Xuan Phuc លោក គិត ម៉េង និងគណៈប្រតិភូដទៃទៀត ចូលរួមពិភាក្សាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៣
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក Nguyen Xuan Phuc នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៤
នាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក Nguyen Xuan Phuc ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៥
លោក អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ចូលរួមពិភាក្សាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៦
ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ចូលរួមពិភាក្សាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៧
លោក កៅ កឹមហួន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី ចូលរួមពិភាក្សាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៨
លោក សុខ ស៊ីផាណា ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាល ចូលរួមពិភាក្សាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)