ប្រជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងពលរដ្ឋអាមេរិកាំងដទៃទៀតរាប់រយនាក់ បានអញ្ជើញចូលរួមនៅក្នុងពិធីចូលឆ្នាំថ្មីនេះ ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែមេសា កន្លងទៅនេះ។ ការប្រារព្ធពិធីចូលឆ្នាំប្រពៃណីខ្មែរនេះ គឺជាឱកាសមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋអាមេរិកាំង ដែលរស់នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ក៏ដូចជាប្រជាពលរដ្ឋមកពីរដ្ឋផ្សេងៗទៀតនៅក្នុងសហរដ្ឋអាមេរិក ចូលរួមជួបជុំសប្បាយទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់រំឭកដល់វប្បធម៌ ប្រពៃណីដ៏យូរលង់របស់ប្រជាពលរដ្ឋខ្មែរទៀតផង៕
កម្រងរូបភាព៖ ពិធីបុណ្យចូលឆ្នាំខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោនរំឭឹកសហគមន៍ខ្មែរអាមេរិកាំងពីវប្បធម៌ និងប្រពៃណីខ្មែរ

១
ការសម្ដែងរបាំអប្សរា ក្នុងកម្មវិធីចូលឆ្នាំខ្មែរ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

២
លោក ជុំ ប៊ុនរ៉ុង អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ថ្លែងសន្ទរកថាបើកកម្មវិធីចូលឆ្នាំខ្មែរ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

៣
ការសម្ដែងរបាំជូនពរ ក្នុងកម្មវិធីចូលឆ្នាំខ្មែរ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

៤
អ្នកចូលរួមអង្គុយទស្សនាការសម្ដែងរបាំបុរាណខ្មែរ ក្នុងកម្មវិធីចូលឆ្នាំខ្មែរ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

៥
អ្នកចូលរួមជជែកគ្នាលេង ក្នុងកម្មវិធីចូលឆ្នាំខ្មែរ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

៦
លោកអគ្គរាជទូត ជុំ ប៊ុនរ៉ុង និងភរិយា ក្នុងពេលសម្ពោធរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ក្នុងកម្មវិធីចូលឆ្នាំខ្មែរ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

៧
លោកអគ្គរាជទូត ជុំ ប៊ុនរ៉ុង កាត់ខ្សែបូសម្ពោធរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ក្នុងកម្មវិធីចូលឆ្នាំខ្មែរ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

៨
ពានរង្វាន់មេដាយមាសស្ថាបនាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនលោក ទេស សារឿម ប្រធានសមាគមមរតកខ្មែរនៅសហរដ្ឋអាមេរិក ក្នុងកម្មវិធីចូលឆ្នាំខ្មែរ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)