ជនសង្ស័យនិងពលរដ្ឋខ្លះលើកហេតុផលឲ្យតុលាការខ្មែរក្រហមបញ្ចប់ក្តី
ជនសង្ស័យក្នុងសំណុំរឿងបន្ថែម អតីតទាហានខ្មែរក្រហមនិងពលរដ្ឋបានទទូចថា តុលាការខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.គួរទម្លាក់បទចោទ ដូចជាករណីអ្នកស្រី អ៊ឹមចែមដែរ ដោយយោងថា ពួកគេមិនមែនជាមេដឹកនាំជាន់ខ្ពស់ឬជាអ្នកទទួលខុសត្រូវខ្ពស់បំផុតទេ។ លោក សុខ ខេមរា និង លោក ពិន ស៊ីសុវណ្ណ នៃវីអូអេជូនសេចក្តីរាយការណ៍ពីស្រុកកំរៀង ខេត្តបាត់ដំបង៕