Hello VOA៖ សាលាបង្រៀនបែបថ្មីនឹងជួយលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា
វិស័យដែលផ្អែកលើជំនាញ STEM គឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ជាចលករដែលជំរុញឲ្យកម្ពុជាអាចក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឈនៅឆ្នាំ២០៥០។ លោក ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា ថ្លែងក្នុងកម្មវិធី Hello VOA នៅយប់ថ្ងៃច័ន្ទថា ក្រសួងបានបង្កើតសាលារៀនជំនាន់ថ្មី ជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រដើម្បីលើកកម្ពស់ការអប់រំនិងជំនាញ STEM នេះ៕ (សឹង សុផាត, សំឡេងជំនាន់ថ្មី, ភ្នំពេញ, ២០ មីនា ២០១៧)