Hello VOA៖ សីលធម៌ និងវិន័យអាជីវកម្មជាគន្លឹះទាក់ទាញមូលធននិងការវិនិយោគ
សហគ្រិនខ្មែរជោគជ័យមួយរូបគឺលោក ជី សីលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ថ្លែងប្រាប់កម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីយប់ថ្ងៃច័ន្ទថា បរិយាកាសនៃការស្វែងរកមូលធន និងអ្នកវិនិយោគក្នុងស្រុកសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាមានភាពប្រសើរជាងមុន ដោយសារកត្តាមានប្រភពមូលធនពីធនាគារ និងការចងជាសម្ព័ន្ធនៃក្រុមវិនិយោគិនក្នុងស្រុក។ លោកថា អ្វី ដែលសហគ្រិនវ័យក្មេងទាំងនោះត្រូវបង្ហាញទៅក្រុមអ្នកវិនិយោគវិញ គឺសីលធម៌និងគោលការណ៍នៃការធ្វើអាជីវកម្ម និងគំនិតល្អខាងអាជីវកម្ម។ (សឹង សុផាត, សំឡេងជំនាន់ថ្មី, ភ្នំពេញ, ២០ កុម្ភ: ២០១៧)