ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គោល​នយោបាយ​ការបរទេស​អាមេរិក​ថ្មី​ចំពោះ​អាស៊ាន​ជា​រឿង​ដែល​គេ​ផ្ចង់​អារម្មណ៍

  • សុខ ខេមរា

បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ ដែល​ធ្លាប់​បាន​រីករាយ​ជាមួយ​នឹង​ឋានៈភាព​ស្មើមុខ ស្មើ​មាត់​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​អូបាម៉ា ​ហាក់​ដូចជា កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​ចំពោះ​គោល​នយោបាយ​ការបរទេស​ថ្មី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថា​តើ​អាស៊ាន​នឹង​បន្ត​ទំនាក់​ទំនង​ល្អ​រវាង​អាមេរិក​អាស៊ាន​នេះ​ដូច មុន​ទៀត​ឬក៏​យ៉ាងណា។ ក្រុម​អ្នកតាមដាន​នយោបាយ​ក្នុង​តំបន់ និង​អន្តរជាតិ​ខ្លះ​បាន​សម្លឹង​មើល​ពី​កេរដំណែល​មួយ​របស់​លោក អូបាម៉ា ដែល​បាន​ធ្វើ​ចំពោះ​អាស៊ាន​ជាពិសេស​ក្នុងកិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​លើ​ទឹកដី​អាមេរិក​កាលពី​ឆ្នាំទៅ​ ដោយ​បាន​បញ្ជាក់​ពី​សារៈសំខាន់​ទៅវិញ​ទៅមក​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​រវាង​អាមេរិក អាស៊ាន។ លោក សុខ ខេមរា នៃ VOA ជូន​សេចក្តី​រាយការណ៍​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG