ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​តារា​សំដែង​លោក Schwarzenegger រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ប្រជាប្រិយភាព​នៃ​កម្មវិធី The Apprentice


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump បាន​និយាយ​បែប​ចំអក​ម្តង​ហើយ​ម្តង​ទៀត​ដាក់​តារា​សំដែង Hollywood និង​ជា​អតីត​អភិបាល​រដ្ឋ California គឺ​លោក Arnold Schwarzenegger ដែល​ជា​អ្នក​បន្ត​តំណែង​ពី​លោក ធ្វើជា​អ្នកដឹកនាំ​កម្មវិធី «The Apprentice» ដែល​មាន​ផ្សាយ​ក្នុង​ទូរទស្សន៍ NBC។ លោក Trump បាន​ដឹកនាំ​កម្មវិធី​នេះ ចំនួន​១៤​ភាគ​ដំបូង ហើយ​លោក​បាន​ឈប់​ពី​កម្មវិធី​នេះ មក​ធ្វើ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី។ ថ្លែង​ក្នុង​ពិធី​បួងសួង​ព្រះ​មុន​អាហារ​ពេល​ព្រឹក​ដែល​ជា​ពិធី​ថ្នាក់​ជាតិ​មួយ ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី Washington កាលពី​ថ្ងៃ​ទី ២ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ លោក Trump បាន​បញ្ជាក់​ម្តង​ទៀត​ថា​ ចំនួន​អ្នក​ទស្សនា​កម្មវិធី​នេះ បាន​ធ្លាក់​ចុះ​ចាប់តាំង​ពី​លោក​ឈប់​ពី​កម្មវិធី​នេះ ហើយ​លោក​ថា លោក​ចង់​បួងសួង​ឲ្យ​អ្នក​ថ្មី​ដែល​មក​កាន់​កម្មវិធី​នេះ បាន​ទទួល​ជោគជ័យ។ តារា​សំដែង​ក្នុង​រឿង «Terminator» បាន​ចេញ​ជា​វីដេអូ​នៅ​ក្នុង Twitter របស់​លោក កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២ ខែ​កុម្ភៈ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការលើក​ឡើង​នេះ។ អ្នកស្រី Zlatica Hoke រាយការណ៍​អំពី​រឿង​នេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG