ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សេវា​កម្ម​ពពោះ​កូន​ជំនួស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ បាន​ឲ្យ​ដឹងថា​ រដ្ឋាភិបាល​កំពុង​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​សេវា​ពពោះ​កូនជំនួស​ ​ក្រោយ​ពី​អាជ្ញាធរ​បានបង្ក្រាប​ការ​ផ្ដល់​សេវា​នេះ​កាល​ពី​ឆ្នាំ​មុន។ ក៏ប៉ុន្តែ ពួកគេ​នៅ​មិនទាន់​បញ្ជាក់​បានថា​តើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ នឹង​ផ្ដល់​ភាព​ស្របច្បាប់​ដល់​សេវា​នេះ​ឬ​យ៉ាងណា​នោះ​ទេ។ ការ​តាក់តែង​ច្បាប់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​និង​ពលរដ្ឋ​ខ្មែរ២​នាក់​កាល​ពី​ឆ្នាំ​មុន ដោយសារ​ពួកគេ​បាន​ផ្ដល់​សេវា​នេះ ខណៈកម្ពុជា​នៅមិនទាន់​មាន​ច្បាប់​គ្រប់គ្រង​សេវា​ពពោះ​កូន​ជំនួស​នេះ​នៅឡើយ។​ លោក ហ៊ុល រស្មី នៃ VOA ជូន​សេចក្តី​រាយការណ៍​នេះ​ពី​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG