ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​តស៊ូ​មតិគ្នា​យ៉ាង​ខ្លាំងក្លា​លើ​ការ​ស្នើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ


ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដ៏​ចម្រូង​ចម្រាស​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ បាន​ប្រកាស​មិន​យល់​ស្រប​លើ​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​រៀប​ចំ​ដោយ​គណបក្ស​កាន់​អំណាច​ និង​បាន​ស្នើ​ឲ្យ​មាន​ការ​ចូល​រួម​ពិភាក្សា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ មុន​នឹង​សម្រេច​បញ្ជូន​ទៅ​គណៈកម្មាធិការ​នីតិកម្ម។ តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា សេចក្តី​ស្នើនេះ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ការងារ​របស់​គណបក្ស​កាន់​អំណាច​រួច​ហើយ ដូច្នេះ​មិនត្រូវ​ការ​ពន្យារ​ពេល​នោះ​ឡើយ។ កញ្ញា កាន់ វិច្ឆិកា នៃ VOA ជូន​សេចក្តី​រាយការណ៍​ពី​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG