Hello VOA៖ ស្ថាប័នរដ្ឋនិងក្រុមហ៊ុនធំៗត្រូវជួយជំរុញសមត្ថភាពខាងបច្ចេកវិទ្យារបស់យុវជនដល់កម្រិតខ្ពស់មួយទៀត
អ្នករៀបចំកម្មវិធីចែករំលែកបច្ចេកវិទ្យាឈ្មោះ BarCamp និង Startup Weekend គឺលោក បេ ចន្ត្រា ថ្លែងប្រាប់កម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីយប់ថ្ងៃច័ន្ទថា យុវជនកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ មានទាំងចំណាប់អារម្មណ៍ និងសមត្ថភាពជាអ្នកប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងជាអ្នកបង្កើតបច្ចេកវិទ្យាថ្មី។ ប៉ុន្តែដើម្បីឲ្យពួកគេអាចឈានដល់កម្រិតសមត្ថភាពដូចយុវជននៅប្រទេសជិតខាង ទាមទារឲ្យមានការជ្រោមជ្រែងខ្លាំងជាងមុនពីស្ថាប័នរដ្ឋ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវសហការគ្នាជំរុញសមត្ថភាពនិងការចូលរួមរបស់យុវជនក្នុងវិស័យបច្ចេកវិទ្យានេះ។ (សឹង សុផាត, សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៦ មករា ២០១៧)