Hello VOA សុខភាព៖ ថ្នាំព្យាបាលថ្លើមប្រភេទសេ (C) មានប្រសិទ្ធិភាពខ្លាំង តែតម្លៃថ្លៃនៅស.រ.អ
វេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិក (ស.រ.អ) ថ្លែងថា មានថ្នាំព្យាបាលជំងឺថ្លើមប្រភេទ សេ (C) ឲ្យជាសះស្បើយដល់ទៅ៩០ភាគរយ ដែលអាចរកទិញបាននៅស.រ.អ។ តម្លៃថ្នាំថ្មីទាំងនោះអាចដល់ទៅ១០០០ (១ពាន់ដុល្លារ) ក្នុង១គ្រាប់ ឬក៏១០០,០០០ (១សែនដុល្លារ) ក្នុងមួយរយៈពេលនៃការព្យាបាលពី៣ ទៅ ៦ខែនោះ បើធៀបនឹងប្រទេសឥណ្ឌាដែលមានតម្លៃថោកជាង គឺត្រឹមប្រមាណពី៥០០០ ទៅ៦០០០ដុល្លារតែប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida ស.រ.អ ដែលបានថ្លែងក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១២ មករា ២០១៧)