ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ទាញ​យក​ធាតុ​មាស​ពី​ទូរស័ព្ទ​ចាស់ៗ (VOA វិទ្យាសាស្រ្ត ៨៩)


ដោយសារ​តែ​រ៉ែ​មាស​ធន់​នឹង​ច្រេះ ហើយនឹង​អាច​ចម្លង​ចរន្ត​អគ្គិសនី​បាន​ល្អ ធ្វើ​ឲ្យ​វា​មាន​សារ​ប្រយោជន៍​នៅ​ក្នុង​ឧស្សាហកម្ម​គ្រឿង​អេឡិចត្រូនិក ជាពិសេស​សម្រាប់​ស្មាត​ហ្វូន។ ខណៈ​ពេល​ដែល​ចំនួន​ទូរស័ព្ទ​ចល័ត​ដែល​គេ​បោះបង់​ចោល​កើន​ឡើង​ជា​លំដាប់ ក្រុមហ៊ុន​ផលិត​កំពុង​ស្វែង​រក​វិធី ដើម្បី​ចម្រាញ់​យក​លោហៈ​មាន​តម្លៃ​ចេញ​ពី​ទូរស័ព្ទ​ចាស់ៗ​ទាំង​នោះ។ អ្នកវិទ្យាសាស្ត្រ​មក​ពី​ចក្រ​ភព​អង់គ្លេស​បាន​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​វិធីសាស្ត្រ​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន ដើម្បី​បំបែក​ធាតុ​មាស​ ចេញ​ពី​លោហៈ​ដទៃៗ​ទៀត។ លោក George Putic រាយ​ការណ៍​រឿង​នេះ​ពី​រដ្ឋធានី Washington។ លោក សឿន វឌ្ឍនា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG