ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ត្លុក​កំប្លែង​នៅ​លើ​កម្មវិធី​ទូរទស្សន៍​នា​ពេល​យប់​ជ្រៅ​ចំអក​ឲ្យ​អ្នក​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គេ​ស្គាល់ ត្លុក​កំប្លែង​នយោបាយ​ដំបូង​គេ​បង្អស់​គឺ​កាល​ពី​ជាង​ពីរ​ពាន់​ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​ក្រិក។ ប៉ុន្តែ ត្លុក​កំប្លែង​នេះ​បាន​ចាប់​ផ្ដើម​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​អំឡុង​សតវត្ស​ទី​១៨ នៅ​ក្នុង​ប្រទេស​ដែល​សព្វ​ថ្ងៃ​ជា​សហរដ្ឋ​អាមេរិក តាម​រយៈ​គំនូរ​ជីវចល​គូស​ដោយ​អ្នក​រស់​នៅ​ក្រោម​អាណានិគម ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស។ ខណៈ​ពេល​ដែល​នៅ​ក្នុង​ប្រទេស​ខ្លះ មនុស្ស​មួយ​ចំនួន​អាច​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ឬ ប្រហារ​ជីវិត ដោយ​សារ​តែ​ត្លុក​កំប្លែង​ទាំង​នោះ នៅ​សហរដ្ឋ​អាមេរិក​ត្លុក​កំប្លែង​នយោបាយ​ត្រូវ​បាន​ការពារ​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ទីមួយ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្លុក​កំប្លែង​នយោបាយ​ជា​ច្រើន​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​កម្មវិធី​តាម​ទូរទស្សន៍​នា​ពេល​យប់​ជ្រៅ តាម​រយៈ​ការ​និយាយ​កំប្លែង ​ប៉ុន្តែ​សំដៅ​ទៅ​លើ​អ្នក​នយោបាយ រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផង​ដែរ។ អ្នកស្រី Deborah Block រាយការណ៍​រឿង​នេះ​ពី​រដ្ឋធានី Washington ហើយ​កញ្ញា ស្រេង លក្ខិណា ជូន សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG